ប្រព័ន្ធខ្សែរភ្លើង

មាននាទីជាអ្នកផ្ដល់នូវតំណរភ្ជាប់ទៅកាន់ឧបករណ៍ហ្គាសទាំងអស់អោយទៅជាប្រព័ន្ធដំណើរការដោយស្វ័យប្រវត្តិ។

ឆ្នាំងហ្គាស

មានតួនាទីជាអ្នកបំលែងនូវឧស្ម័នហ្គាសអោយក្លាយទៅជាសំពាធហ្គាសដែលមានលក្ខណៈថាមពលពេញលេញក្នុងការផ្គត់ផ្គង់ទៅតាមតំរូវការរបស់ប៊ិចហ្គាស។

បទបញ្ជា (ECU)

មានតួនាទីជាអ្នក ត្រួតពិនិត្យទៅលើប្រព័ន្ធដំណើរការទាំងអស់របស់ឧបករណ៏ដែលបានបំពាក់លើយានយន្ដ ព្រមទាំងជាអ្នកដើរតួរនាទីយ៉ាងសំខាន់ក្នុងការចែកចាយហ្គាស ទៅតាមតំរូវការរបស់ម៉ាស៊ីនយានយន្ដទៀតផង….។

ប៊ិច ហ្គាស (INJECTOR)

មានតូរនាទីជាអ្នកស្រូបយកនូវថាមពលនៃសំពាធហ្គាសពីឆ្នាំងហ្គាសតាមរយៈការបញ្ជាផ្ទាល់ពីប៊តបញ្ជា។

ម៉ាប សិនស័រ (MAP SENSOR)

មានតួរនាទីជាអ្នក ស្រូបយកខ្យល់ពីម៉ាស៊ីនយានយន្ដ និង ជាអ្នកផ្លាស់ប្ដូរថាមពលពីសាំងទៅហ្គាស។

តំរ៉ង ហ្គាស (GAS FILTER)

មានតួរនាទីជាអ្នកច្រោះសំអាតហ្គាសនិងត្រងយកភាពកខ្វក់របស់ហ្គាសមិនអោយចូលទៅក្នុងឆ្នាំងហ្គាសព្រមទាំងអាចជួយអោយប៊ិចហ្គាសប្រើប្រាស់បានយូរទៀតផង។

កុងតាក់ ហ្គាស (SWITCH)

មានតួរនាទីជាអ្នក ផ្លាស់ប្ដូរថាមពលពីសាំងទៅហ្គាសឫ ពីហ្គាសទៅសាំងតាមរយៈការចុចប៊ូតុង និង សំគាល់បរិមាណហ្គាសនៅក្នុងធុង។